loading...

ហេតុ​អ្វី​ជា​អ្នក គួរ​ញ៉ាំ​ម្នាស់ ឲ្យបាន​ញឹកញាប់​? នេះ​នែ ជា​មូលហេតុ​!



ម្នា​ស់ ជា​ផ្លែ​ឈើ​ដ៏​អស្ចារ្យ ជាពិសេស សម្រាប់​មនុស្ស​ស្រី ប៉ុន្តែ មាន​មនុស្ស​តិច​ណាស់ ដែល​បាន​ដឹង​អំពី​រឿង​នេះ ហើយ​តែងតែ​មើលរំលង​វា​ជានិច្ច​។​
​ម្នា​ស់ មាន​ផ្ទុក​វីតាមីន C និង​ម៉ង់​ហ្កា​ណែ​ស​។ ការ​ញ៉ាំ​ម្នាស់ អាច​បង្កើន​ជាតិ​ដែក វីតាមីន B1 និង B6 ហ្វូ​ឡាត និង​ជាតិ​សរសៃ​។​ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​ទាំង ១០ នៃ​ផ្លែ​ម្នា​ស់ ៖
១. ប្រឆាំង​ការ​រលាក​
២. ការពារ និង​ប្រឆាំង​រ៉ាឌីកាល់​សេរី ដែល​ជា​ភ្នាក់ងារ បង្កបញ្ហា​ដល់​កោសិកា​
៣. ជំនួយ​ដល់​សុខភាព​បេះដូង​
៤. បន្ធូរបន្ថយ​អាការៈ​ជំងឺ​ហឺត​
៥. ទប់ស្កាត់ និង​កម្ចាត់​កោសិកា​មហារីក​
៦. ពង្រឹង​សុខភាព​ឆ្អឹង​
៧. ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា និង​ភ្លឺរលោង​
៨. ប្រព័ន្ធ​រំលាយ​អាហារ មាន​ដំណើរការ​ស្រួល​ជាង​មុន​
៩. បំបាត់​ក្អក​រ៉ាំរ៉ៃ​
១០. អញ្ចាញ​ធ្មេញ មាន​សុខភាព​ល្អ​៕

 source : https://www.facebook.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8-%E1%9E%91%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%A0%E1%9F%81%E1%9E%8F%E1%9E%BB%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8E%E1%9F%8D-1383579305302984/?fref=ts


បើ​អ្នកមាន​ស្បែកជើង​ប្រភេទ​នេះ ​សូម​បោះចោល​ភ្លាម​! ហើយ​មើល​មូលហេតុ​នៅ​ទី​នេះ


រភព​ព័ត៌មាន​ពី​គេហទំព័រ Healthy បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​មួយ​កាលពី​មួយ​ខែ​មុន​នេះ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​រក​ឃើញ​ថា​ ស្បែកជើង​ជ័រ​ទន់​ៗ ដែល​ភាគច្រើន​គេ​ពាក់​នៅផ្ទះ និង​ក្នុង​មន្ទីរពេទ្យ (Clogs) មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​បង្ក​ឲ្យ​មាន​ជំងឺមហារីក ។
ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើការ​ជ្រើសរើស​យក​ស្បែកជើង​ប្រភេទ​ខាងលើ​ចំនួន​១០​គូ ដោយ​យក​សុទ្ធតែ​យក​ម៉ាក់​ល្បី​ៗ និង​ថ្លៃ​ៗ ​នៅ​លើ​ទីផ្សារ​មក​ធ្វើការ​ពិសោធន៍​។ ពួក​គេ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​លទ្ធផល​ចេញ​មក​បង្ហាញ​ថា ស្បែកជើង​ប្រភេទ​នេះ​មាន​ផ្ទុក​សារធាតុ PAHs (​អា​រ៉ូ​ម៉ា​ទិច​ប៉ូ​លី​ស៊ី​ក្លិ​ច​អ៊ី​ត្រូ​កាបូន​) រហូត​ដល់​៦០% ។ សារធាតុ PAHs ជា​សារធាតុ​គីមី​ម៉្យាង ដែលបង្ក​ឲ្យ​មាន​ជំងឺមហារីក និង​អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ទម្រង់​សែន​(Gene) របស់​មនុស្ស នៅ​ពេល​ដែល​វា​ជ្រាប​ចូល​តាម​ស្បែកទៅ​ក្នុង​ខ្លួន​មនុស្ស​យើង​ ។

សារធាតុ PAHs ក៏​អាច​បង្ក​គ្រោះថ្នាក់​ដែរ នៅ​ពេល​ដែល​យើង​ស្រូប​យក​ក្លិន​របស់​វា និង​នៅ​ពេល​ដែល​វា​បាន​ជ្រាប​ចូល​តាម​ស្បែក​របស់​យើង​។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស្បែកជើង​ប្រភេទ​នេះ​ ដែល​មាន​ពណ៌​ខ្មៅ មាន​ផ្ទុក​សារធាតុ PAHs ច្រើន​ជាង​ស្បែកជើង​ពណ៌​ផ្សេង​ៗ​ទៀត​ ។ ក្រៅពី​សារធាតុ​នេះ គេ​ក៏​ឃើញ​មាន​សារធាតុ​រំលាយ និង​លោហៈ​ធ្ងន់ នៅ​ក្នុង​ស្បែកជើង​ប្រភេទ​នេះ​ដែរ ។
មាន​សារធាតុពុល​ច្រើន​ណាស់ នៅ​ក្នុង​ស្បែកជើង​ប្រភេទ​នេះ​ដែល​អាច​ចូល​ក្នុង​ខ្លួន​តាម​រយៈ​ស្បែក​របស់​អ្នក​។ បើសិនជា​អ្នក​ចង់​ពាក់​ស្បែកជើង​ខាងលើ អ្នក​គួរ​គប្បី​ប្រើ​ស្រោមជើង​ជា​មុន​សិន​មុន​ពេល​ពាក់​វា ។
គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ថា មាន​តែ​ស្បែកជើង​ប្រភេទ​ខាងលើ​ម៉ាក Crocs ពិតប្រាកដ​ទេ ដែល​មិន​មាន​សារធាតុ PAHs ។ ប៉ុន្តែ​វា​នៅ​តែ​មាន​សារធាតុ​មួយ​ចំនួន​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​អា ​លែ​ក​ស្ស៊ី​បាន​ផង​ដែរ ៕
source:https://everyday.com.kh/article/53298.html

សហព័នខ្មែរកម្ពុជាក្រោម (KKF) បានចូលជាសមាជិក អង្គការប្រជាជាតិ




សហព័នខ្មែរកម្ពុជាក្រោម (KKF) បានចូលជាសមាជិក អង្គការប្រជាជាតិ និងប្រជាជនគ្មាន តំណាង (UNPO) នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ ជាមួយ នឹងសកម្មភាពសិទ្ធិមនុស្ស ដោយអហិង្សាជាច្រើននាពេលកន្លងមក សហព័ន្ធខ្មែរកម្ពុជាក្រោមបានធ្វើឲ្យពិភពស្គាល់ខ្មែរក្រោម ជានរណា ។ 
នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៦ សូមអញ្ជើញចូលរួមជាមួយ នឹងយើងខ្ញុំ ដើម្បីអបអរសាទរខួប ១៥ ឆ្នាំ ដែលខ្មែរក្រោមយើងរួមគ្នាធ្វើការតស៊ូ នៅលើឆាកអន្តរជាតិ ។
ថ្លៃសំបុត្រម្នាក់ត្រឹមតែ ៦០ ដុល្លារប៉ុណ្ណោះ ឬ ក្នុងមួយតុ ៦០០ ដុល្លារ ។ ការចូលរួម លោកអ្នក នឹងបានទទួលនូវសាយភោជន៍ជាមួយ នឹងដប VSOP ។ សូមរួមគ្នាជួយគាំទ្រនូវចលនាតស៊ូរបស់ ខ្មែរក្រោមរបស់យើងឲ្យកាន់តែខ្លាំង ។
សម្រាប់អ្នកមិនអានចូលរួម ។ សូមផ្ញើវិភាគទានរបស់លោកអ្នកមកកាន់

source: https://www.facebook.com/Khmerkromhotnews/posts/892560384205206

រថយន្តសាលាបើកហេងចំណាន បុករថយន្តហាយឡេនឌ័រ ពេលកំពុងបង្រៀនសិស្ស ធ្លាក់ប្រឡាយទាំងពីរគ្រឿង


 ខេត្តកំពង់ឆ្នាំង ៖ រថយន្តសាលាបើកបរហេងចំណាន និង រថយន្តហាយឡេនឌ័ររបស់អ្នកធ្វើដំណើរ បានធ្លាក់ចូលទៅក្នុងប្រឡាយទឹករៀងៗខ្លួន បន្ទាប់ពីរថយន្តសាលាបើកនេះបានបើកជែង ហើយទៅបុករថយន្តហាយឡេនឌ័រពេញមួយទំហឹង កាលពីវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨១ និង ៨២ ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។ ប៉ូលីសចរាចរណ៍ស្រុករលាប្អៀរបានអោយដឹងថា នៅមុនពេលហេតុ គេឃើញរថយន្ត របស់សាលាបើកបរហេងចំណាន ពាក់ស្លាកលេខភ្នំពេញ ២B-១៩៣៨ ធ្វើដំណើរពីជើងទៅត្បូង ហើយក្នុងរថយន្តនោះ មានមនុស្ស២រនាក់ ដែលម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ សុ ភ័ណ្ឌ ជាគ្រូបង្រៀនបើកបរ និង ម្នាក់ទៀតជាសិស្ស។ លុះមកដល់ចំណុចកើតហេតុ ស្រាប់រថយន្តសាលាបើកបរហេងចំណាន បានបើកជែងរថយន្តមួយគ្រឿងនៅពីមុខ ហើយក៍បានជ្រុលទៅបុករថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AH-១៣២៦ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាល អោយរថយន្តហាយឡែនឌ័រ បែកកង់ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយតែម្តង ។ រីឯរថយន្តសាលាបើកបរ ហេងចំណានក៏បានជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកដែរ។ ប៉ុន្តែសំណាងល្អមិនបណ្តាលអោយមាន គ្រោះថ្នាក់ដ់ជីវិតមនុស្សឡើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានអូសយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុករលាប្អៀដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។ សន សក្តា
source: https://www.facebook.com/Khmernote.hotnews/posts/1097146270346257

InterContinental Cali - Un Hotel Estelar




Apreciado Huésped, Agradecemos y valoramos sus comentarios y observaciones, estas nos permiten hacer los ajustes necesarios con el fin de ofrecer el mejor servicio el cual nos ha caracterizado. De inmediato hemos escalado su recomendación al área encargada con el fin de tomar los correctivos a que haya lugar. Pedimos disculpas por las molestias que pudo haberle causado el tema... 
source: https://www.tripadvisor.co/Hotel_Review-g297475-d299104-Reviews-InterContinental_Cali_Un_Hotel_Estelar-Cali_Valle_del_Cauca_Department.html