បើអ្នកមានស្បែកជើងប្រភេទនេះ សូមបោះចោលភ្លាម! ហើយមើលមូលហេតុនៅទីនេះ
រភពព័ត៌មានពីគេហទំព័រ Healthy បានឲ្យដឹងថា ការស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយកាលពីមួយខែមុននេះ ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ បានរកឃើញថា ស្បែកជើងជ័រទន់ៗ ដែលភាគច្រើនគេពាក់នៅផ្ទះ និងក្នុងមន្ទីរពេទ្យ (Clogs) មានផ្ទុកទៅដោយសារធាតុបង្កឲ្យមានជំងឺមហារីក ។
ក្នុងការសិក្សាស្រាវជ្រាវនេះ អ្នកវិទ្យាសាស្ត្របានធ្វើការជ្រើសរើសយកស្បែកជើងប្រភេទខាងលើចំនួន១០គូ ដោយយកសុទ្ធតែយកម៉ាក់ល្បីៗ និងថ្លៃៗ នៅលើទីផ្សារមកធ្វើការពិសោធន៍។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលទ្ធផលចេញមកបង្ហាញថា ស្បែកជើងប្រភេទនេះមានផ្ទុកសារធាតុ PAHs (អារ៉ូម៉ាទិចប៉ូលីស៊ីក្លិចអ៊ីត្រូកាបូន) រហូតដល់៦០% ។ សារធាតុ PAHs ជាសារធាតុគីមីម៉្យាង ដែលបង្កឲ្យមានជំងឺមហារីក និងអាចធ្វើឲ្យមានការផ្លាស់ប្តូរទម្រង់សែន(Gene) របស់មនុស្ស នៅពេលដែលវាជ្រាបចូលតាមស្បែកទៅក្នុងខ្លួនមនុស្សយើង ។
សារធាតុ PAHs ក៏អាចបង្កគ្រោះថ្នាក់ដែរ នៅពេលដែលយើងស្រូបយកក្លិនរបស់វា និងនៅពេលដែលវាបានជ្រាបចូលតាមស្បែករបស់យើង។ ការសិក្សាក៏បានបង្ហាញឲ្យឃើញថា ស្បែកជើងប្រភេទនេះ ដែលមានពណ៌ខ្មៅ មានផ្ទុកសារធាតុ PAHs ច្រើនជាងស្បែកជើងពណ៌ផ្សេងៗទៀត ។ ក្រៅពីសារធាតុនេះ គេក៏ឃើញមានសារធាតុរំលាយ និងលោហៈធ្ងន់ នៅក្នុងស្បែកជើងប្រភេទនេះដែរ ។
មានសារធាតុពុលច្រើនណាស់ នៅក្នុងស្បែកជើងប្រភេទនេះដែលអាចចូលក្នុងខ្លួនតាមរយៈស្បែករបស់អ្នក។ បើសិនជាអ្នកចង់ពាក់ស្បែកជើងខាងលើ អ្នកគួរគប្បីប្រើស្រោមជើងជាមុនសិនមុនពេលពាក់វា ។
គួរឲ្យកត់សម្គាល់ផងដែរថា មានតែស្បែកជើងប្រភេទខាងលើម៉ាក Crocs ពិតប្រាកដទេ ដែលមិនមានសារធាតុ PAHs ។ ប៉ុន្តែវានៅតែមានសារធាតុមួយចំនួនទៀតដែលអាចធ្វើឲ្យស្បែកយើងអា លែកស្ស៊ីបានផងដែរ ៕
source:https://everyday.com.kh/article/53298.html
0 comments:
Post a Comment