រថយន្តសាលាបើកហេងចំណាន បុករថយន្តហាយឡេនឌ័រ ពេលកំពុងបង្រៀនសិស្ស ធ្លាក់ប្រឡាយទាំងពីរគ្រឿង
ខេត្តកំពង់ឆ្នាំង ៖ រថយន្តសាលាបើកបរហេងចំណាន និង
រថយន្តហាយឡេនឌ័ររបស់អ្នកធ្វើដំណើរ បានធ្លាក់ចូលទៅក្នុងប្រឡាយទឹករៀងៗខ្លួន
បន្ទាប់ពីរថយន្តសាលាបើកនេះបានបើកជែង ហើយទៅបុករថយន្តហាយឡេនឌ័រពេញមួយទំហឹង
កាលពីវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦
នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨១ និង ៨២
ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ
ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។ ប៉ូលីសចរាចរណ៍ស្រុករលាប្អៀរបានអោយដឹងថា
នៅមុនពេលហេតុ គេឃើញរថយន្ត របស់សាលាបើកបរហេងចំណាន ពាក់ស្លាកលេខភ្នំពេញ
២B-១៩៣៨ ធ្វើដំណើរពីជើងទៅត្បូង ហើយក្នុងរថយន្តនោះ មានមនុស្ស២រនាក់
ដែលម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ សុ ភ័ណ្ឌ ជាគ្រូបង្រៀនបើកបរ និង
ម្នាក់ទៀតជាសិស្ស។ លុះមកដល់ចំណុចកើតហេតុ ស្រាប់រថយន្តសាលាបើកបរហេងចំណាន
បានបើកជែងរថយន្តមួយគ្រឿងនៅពីមុខ ហើយក៍បានជ្រុលទៅបុករថយន្តហាយឡែនឌ័រ ពណ៌ស
ពាក់ស្លាកលេខភ្នំពេញ ២AH-១៣២៦ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង
បណ្តាល អោយរថយន្តហាយឡែនឌ័រ បែកកង់ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយតែម្តង ។
រីឯរថយន្តសាលាបើកបរ ហេងចំណានក៏បានជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកដែរ។
ប៉ុន្តែសំណាងល្អមិនបណ្តាលអោយមាន គ្រោះថ្នាក់ដ់ជីវិតមនុស្សឡើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានអូសយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុករលាប្អៀដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។ សន សក្តា
source: https://www.facebook.com/Khmernote.hotnews/posts/1097146270346257
ក្រោយពេលកើតហេតុសមត្ថកិច្ច បានអូសយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុករលាប្អៀដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។ សន សក្តា
source: https://www.facebook.com/Khmernote.hotnews/posts/1097146270346257