loading...

រថយន្តសាលាបើកហេងចំណាន បុករថយន្តហាយឡេនឌ័រ ពេលកំពុងបង្រៀនសិស្ស ធ្លាក់ប្រឡាយទាំងពីរគ្រឿង


 ខេត្តកំពង់ឆ្នាំង ៖ រថយន្តសាលាបើកបរហេងចំណាន និង រថយន្តហាយឡេនឌ័ររបស់អ្នកធ្វើដំណើរ បានធ្លាក់ចូលទៅក្នុងប្រឡាយទឹករៀងៗខ្លួន បន្ទាប់ពីរថយន្តសាលាបើកនេះបានបើកជែង ហើយទៅបុករថយន្តហាយឡេនឌ័រពេញមួយទំហឹង កាលពីវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨១ និង ៨២ ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។ ប៉ូលីសចរាចរណ៍ស្រុករលាប្អៀរបានអោយដឹងថា នៅមុនពេលហេតុ គេឃើញរថយន្ត របស់សាលាបើកបរហេងចំណាន ពាក់ស្លាកលេខភ្នំពេញ ២B-១៩៣៨ ធ្វើដំណើរពីជើងទៅត្បូង ហើយក្នុងរថយន្តនោះ មានមនុស្ស២រនាក់ ដែលម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះ សុ ភ័ណ្ឌ ជាគ្រូបង្រៀនបើកបរ និង ម្នាក់ទៀតជាសិស្ស។ លុះមកដល់ចំណុចកើតហេតុ ស្រាប់រថយន្តសាលាបើកបរហេងចំណាន បានបើកជែងរថយន្តមួយគ្រឿងនៅពីមុខ ហើយក៍បានជ្រុលទៅបុករថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AH-១៣២៦ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាល អោយរថយន្តហាយឡែនឌ័រ បែកកង់ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយតែម្តង ។ រីឯរថយន្តសាលាបើកបរ ហេងចំណានក៏បានជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកដែរ។ ប៉ុន្តែសំណាងល្អមិនបណ្តាលអោយមាន គ្រោះថ្នាក់ដ់ជីវិតមនុស្សឡើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានអូសយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុករលាប្អៀដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។ សន សក្តា
source: https://www.facebook.com/Khmernote.hotnews/posts/1097146270346257

0 comments:

Post a Comment